កត្តា ៣ ធំៗ ដែលអ្នកពាក់ព័ន្ធត្រូវបន្ដយកចិត្តទុកដាក់ ដើម្បីបង្កើតការងារ

FN ៖ ក្នុងពិធីសម្ពោធក្រុមហ៊ុន ម៉េកូ អ៊ីនថេលីជេន (ខេមបូឌា) ឯ.ក ស្ថិតនៅភូមិវះពោះ ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានចែករំលែកជាទស្សនៈផ្ទាល់ខ្លួន ពាក់ព័ន្ធនឹងការបង្កើតការងារ គឺមានកត្តាធំៗចំនួន៣ ដែលត្រូវបន្តយកចិត្តទុកដាក់។ ទស្សទានដែលផ្ដល់ដោយលោកបណ្ឌិត ហ៊ុន ម៉ាណែត រួមមាន៖ *ទី១៖ កត្តាបរិមាណ គឺសំដៅទៅលើការបង្កើតឱកាសការងារឲ្យបានច្រើននៅទូទាំងប្រទេស ព្រមទាំងជំរុញឲ្យទៅដល់ថ្នាក់មូលដ្ឋាន តាមរយៈការលើកស្ទួយការវិនិយោគទៅតាមភាពអំណោយផល នៃទីតាំងភូមិសាស្ត្រនីមួយៗ។ ទន្ទឹមនឹងនេះ ក៏ត្រូវធ្វើការគិតគូរបង្កើត និងពង្រីកឲ្យមានឱកាសការងារនៅក្រៅប្រទេសផងដែរ។ *ទី២៖ កត្តាគុណភាព ដែលសំដៅទៅលើប្រភេទនៃការវិនិយោគ ឬការធ្វើអាជីវកម្មដែលមាន៖ យុទ្ធសាស្ត្រច្បាស់លាស់ និងភាពយូរអង្វែង, ការផ្តល់ឱកាសដល់កម្មករ-និយោជិតទទួលបានបៀរវត្ស និងអត្ថប្រយោជន៍ល្អប្រសើរ ព្រមទាំងមានលទ្ធភាពបង្កើនសមត្ថភាព និងចំណេះដឹងកាន់តែខ្ពស់, ការការពារសិទ្ធិ និងការយកចិត្តទុកដាក់លើសុខមាលភាពរបស់កម្មករ-និយោជិត, ការយកចិត្តទុកដាក់ទៅលើបរិស្ថាន និងសហគមន៍ និងការចូលរួមពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាព និងផលិតភាពការងារ តាមរយៈការនាំមកនូវបច្ចេកវិទ្យាទំនើបថ្មីៗ។ *ទី៣៖ កត្តាសមធម៌ សំដៅទៅលើការថែរក្សានូវសុខដុមនីយកម្ម … Continue reading កត្តា ៣ ធំៗ ដែលអ្នកពាក់ព័ន្ធត្រូវបន្ដយកចិត្តទុកដាក់ ដើម្បីបង្កើតការងារ